
អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំយុទ្ធនាការដាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈ ក្នុងស្រុកភ្នំស្រុក
លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារស្រុក ដាក់បង្គោលសូឡា ក្នុងយុទ្ធនាការសូឡាស្រុកយើង ក្នុងគោលបំណងដាក់បំភ្លឺផ្លូវនៅក្នុងទីប្រជុំជន ស្ថិតក្នុងឃុំស្រះជីក ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។











