
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជេីញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ អគារស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន១ខ្នង កម្ពស់៣ជាន់ ស្មេីរនឹង១៦បន្ទប់
ពិធីនេះក៏មានការអញ្ជេីញចូលរួមប្រតិភូអមដំណេីរ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោកស្នងការ ស្នងការរង មេបញ្ជាការចំណុះស្នងការដ្ឋាននគបាលខេត្ត អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ បានចូលរួមនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។











