
ផែនទីមិនផ្លាស់ទីតាមកងទ័ពទេ!
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានរំលេចនៅលើបណ្តាញសង្គមការងារផ្លូវការ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ថា «ការដាក់កងទ័ព ទង់ជាតិ ទូកុងតឺន័រ លួសបន្លា ការជីកលេណដ្ឋាន ឬការសាងសង់ផ្លូវ និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗដែលយោធាថៃបាននិងកំពុងធ្វើដោយបំពានមកលើទឹកដីកម្ពុជា មិនមែនជាវិធីកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋឡើយ។ សកម្មភាពទាំងនេះអាចបង្កើតវត្តមាន និងការគ្រប់គ្រងជាក់ស្តែងលើដីដោយខុសច្បាប់ ហើយវាមិនអាចបង្កើតអធិបតេយ្យភាពតាមច្បាប់ដោយស្វ័យប្រវត្តិបានទេ។ ផែនទីមិនផ្លាស់ទីតាមកងទ័ព ហើយព្រំដែនក៏មិនរត់តាមទីតាំងដែលកងទ័ពឈរនោះដែរ។











