
គណៈកម្មការទី៥ នៃព្រឹទ្ធសភា បានជួបពិភាក្សាការងាររវាងជាមួយរដ្ឋបាលខេត្តព្រៃវែង ដើម្បីស្វែងយល់តាមដានការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសារព័ត៌មាន ច្បាប់ស្តីពី ការងារ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើវិស័យនានា នៅខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការទី ៥ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ ចុះសិក្សាស្វែងយល់តាមដានការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសារព័ត៌មាន ច្បាប់ស្តីពីការងារ ការផ្សព្វផ្សាយព័ត៌មាន ការអភិវឌ្ឍលើវិស័យនានា និងការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងព្រឹទ្ធសភា ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅខេត្តព្រៃវែង ដែលមានការអញ្ជើញទទូលស្វាគមន៍ ពីឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។











