
អភិបាលរងខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ក្រុមជនមានពិការភាព ចំនួន ៧ក្រុម នៅស្រុកព្រៃឈរ និងស្រុកបាធាយ
នាថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយថវិកា ឧបត្ថម្ភជូនដល់ក្រុមជួយខ្លួនឯងនៃជនមានពិការភាព និងសហគមន៍ផលិតសាប៊ូលាងចាន សរុបចំនួន ៧ក្រុម នៅក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ។







