
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធឧបាសក សេង ពោន អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣
(កំពង់ចាម) នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧបាសក សេង ពោន អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ ត្រូវជាឪពុកក្មេករបស់លោកវេជ្ជបណ្ឌិត ណែម ប៊ុនធឿន បុគ្គលិកមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ ស្ថិតនៅគេហដ្ឋាន សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។









