
រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រុមហ៊ុន Ganzberg រៀបចំពិធីលែងកូនត្រី ២០ម៉ឺនក្បាល នៅទំនប់ជ្រោយចេក ស្រុកកំពង់សៀម
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីលែងកូនត្រី និងមេពូជចំនួន ២០ម៉ឺនក្បាល ចូលទៅក្នុងប្រភពទឹកធម្មជាតិ ស្ថិតនៅទីតាំងទំនប់ជ្រោយចេក ក្នុងឃុំស្រក ស្រុកកំពង់សៀម។ ព្រឹត្តិការណ៍ដ៏នេះ ទទួលបានការឧបត្ថម្ភ និងគាំទ្រពីក្រុមហ៊ុន Ganzberg ក្នុងគោលបំណងលើកកម្ពស់ការអភិរក្សធនធានជលផល និងបង្កើនបរិមាណត្រីធម្មជាតិ។









