
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងត្រៀមដំណើរការផ្តល់ជ័យលាភី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ខ្លួត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងពិនិត្យដំណើរការផ្តល់ជ័យលាភីនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងសេវាសង្គម ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។







