ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សកម្មភាពអាជ្ញាធរ
ជំនាញជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះល្បាតត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ០១ករណី នៅភូមិសាស្ត្រស្រុកកោះសូទិន
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក្រុមអធិការកិច្ចជលផល បានចុះល្បាតត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណី នៅចំណុចដងទន្លេមេគង្គ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។


សន្តិសុខសង្គម
យុវជនរួមគ្នាទប់ស្កាត់គ្រឿងញៀនក្នុងសម័យឌីជីថល
គរុសិស្ស សាន ហ្វាន់ អំពាវនាវឱ្យយុវជនរួមគ្នាទប់ស្កាត់គ្រឿងញៀនក្នុងសម័យឌីជីថល


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋលេខាធិការក្រសួងអធិការកិច្ច អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
(កំពង់ចាម) លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច អំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្សានុយុវជនទាំងអស់ ត្រូវរួមគ្នាបង្កើនស្មារតីប្រុងប្រយ័ត្ន និងចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានសកម្មបំផុត។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងអធិការកិច្ច សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ស្គន់
(កំពង់ចាម) ដើម្បីពង្រឹងការយល់ដឹង និងលើកកម្ពស់គោរពច្បាប់ចរាចរណ៍ក្នុងចំណោមស្រទាប់យុវវ័យ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងអធិការកិច្ច បានសហការជាមួយអាជ្ញាធរខេត្តកំពង់ចាម រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។


សន្តិសុខសង្គម
រដ្ឋបាលស្រុកស្ទឹងត្រង់ ដាក់ចេញនូវផែនការសកម្មភាព ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Scam Online)
លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដាក់ចេញនូវផែនការសកម្មភាព ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Scam Online)


សេចក្តីជូនដំណឹង
អគ្គិសនីកម្ពុជាកំពង់ចាម ប្រកាសសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីកំពង់ចាម
អគ្គិសនីកម្ពុជាកំពង់ចាម ប្រកាសសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីកំពង់ចាម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ គ.ជ.ព បានដឹកនាំ និងចុះអនុវត្តការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម
នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ គ.ជ.ព ដែលដឹកនាំដោយឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធាន គ.ជ.ព និងជាប្រធានក្រុមការងារទី២ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចុះអនុវត្តការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យទៅលើការអនុវត្តភារកិច្ច។


គ្រោះធម្មជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៦ គ្រួសារ នៅ ២ ឃុំ ក្នុងស្រុកជើងព្រៃ
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៦ គ្រួសារ នៅ ២ ឃុំ ក្នុងស្រុកជើងព្រៃ


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម
នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» ព្រមទាំងបានធ្វើការដុតកម្ទេចគ្រឿងញៀនដែលបង្ក្រាបបានសរុបចំនួន ១១.៨៣០,៥០ក្រាម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ៖ យើងរួមគ្នាកំចាត់គ្រឿងញៀន ឲ្យដល់ឫសគល់ ដើម្បីកសាងសង្គមជាតិឲ្យល្អ
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឲ្សសហការគ្នា ដើម្បីកំចាត់គ្រឿងញៀនឲ្យដល់ឫសគល់ ក្នុងគោលបំណងកសាងសង្គមជាតិមួយឱ្យល្អ ពោលគឺ គ្មានអ្នកប្រើប្រាស់បំពានគ្រឿងញៀន និងគ្មានអ្នកជួញដូរ នៅក្នុងសហគមន៍របស់យើង ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងក្រុមការងារគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ចូលរួមកិច្ចប្រជុំស្តីពីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី តាមរយៈ video zoom
ដើម្បីពង្រឹងភាពជាអ្នកដឹកនាំដល់ក្មេងស្រី ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំដោយ លោកជំទាវ អៀម វណ្ណី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ បានដឹកនាំ ស្រ្តីដែលមកពីមន្ទីរអង្គភាពជុំវិញខេត្ត មកចូលរួមកិច្ចប្រជុំជាមួយក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធ Video Zoom ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ក្មេងស្រី និងសិក្សាស្រាវជ្រាវបន្ថែមលើភាពជាអ្នកដឹកនាំដល់ស្រ្តី។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំរៀបចំគម្រោងចំណូលថវិកាបឋមរបស់មន្ទីរ-អង្គភាពជំនាញ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧
(កំពង់ចាម) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម លោក លី សារ៉ារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំគម្រោងចំណូលថវិកាបឋមរបស់មន្ទីរ និងអង្គភាពជំនាញនានាជុំវិញខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ចាម ចូលរួមពិធីដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី
លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំសមាជិកា គ.ក.ស.ក ខេត្ត ចូលរួមក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០»។

