
គណៈកម្មការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ គ.ជ.ព បានដឹកនាំ និងចុះអនុវត្តការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម
នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ គ.ជ.ព ដែលដឹកនាំដោយឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធាន គ.ជ.ព និងជាប្រធានក្រុមការងារទី២ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចុះអនុវត្តការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យទៅលើការអនុវត្តភារកិច្ច។







