ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សុខាភិបាល
(វិដេអូ) អាជ្ញាធរខេត្តកំពង់ចាម ជំរុញឱ្យបង្កើនការថែទាំសុខភាពបឋមនៅតាមមូលដ្ឋាន និងបន្តលុបបំបាត់សេវាខុសច្បាប់
(កំពង់ចាម) លោក ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម បានជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់លើ ការថែទាំសុខភាពបឋមនៅតាមមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។


សកម្មភាពមន្ទីរព័ត៌មាន
កម្មវិធីសំឡេងយុវវ័យកំពុងពិភាក្សាលើប្រធានបទ៖«យុវជន និងការរួមចំណែកកសាងសហគមន៍គ្មានគ្រឿងញៀន»
វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីសំឡេងយុវវ័យកំពុងពិភាក្សាលើប្រធានបទ៖«យុវជន និងការរួមចំណែកកសាងសហគមន៍គ្មានគ្រឿងញៀន»
សម្របសម្រួលដោយ៖លោក ធឹម សារ៉ន និង កញ្ញា សំ សុភា
កម្មវិធីនេះផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង០៩៖០០ ដល់ម៉ោង១០៖០០ព្រឹក។
ទូរស័ព្ទចូលរួមកម្មវិធីតាមរយៈលេខ៖ 092 92 89 78/ 097 231 14 41/ 016 76 79 86 ។


សេចក្តីជូនដំណឹង
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីពិនិត្យ និងព្យាបាលសុខភាពភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសនេប៉ាល់ នៅថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាម
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យ និងព្យាបាលសុខភាពភ្នែកដោយឥតគិតថ្លៃ នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាម នាថ្ងៃទី៤ និងទី៥ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ។


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)លោកស្រីអភិបាលរងខេត្តបានថ្លែងថាក្រុមចលនាស្ត្រី បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍស្ត្រី ក៏ដូចជាការលើកស្ទួយស្ត្រីឱ្យមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន
លោកស្រីអភិបាលរងខេត្តបានថ្លែងថាក្រុមចលនាស្ត្រី បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍស្ត្រី ក៏ដូចជាការលើកស្ទួយស្ត្រីឱ្យមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)អភិបាលខេត្តកំពង់ចាម អមដំណើរ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង អញ្ជើញចុះពិនិត្យរៀបចំទីតាំង ត្រៀមសម្ភោធកំណាត់ផ្លូវជាតិលេខ៧
អភិបាលខេត្តកំពង់ចាម អមដំណើរ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង អញ្ជើញចុះពិនិត្យរៀបចំទីតាំង ត្រៀមសម្ភោធកំណាត់ផ្លូវជាតិលេខ៧


គ្រោះធម្មជាតិ
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្ត ចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី
(កំពង់ចាម) ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃទីតាំងច្រាំងទន្លេមេគង្គដែលបានរងការបាក់ស្រុតកាលពីពេលកន្លងទៅ ស្ថិតនៅក្បែរកំពង់រង់ចាំ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីត្រៀមរៀបចំសាងសង់សំណង់ទប់ច្រាំងថ្មី។


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ដល់ថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងមន្ត្រីពាក់ព័ន្ធ
ថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងមន្ត្រីពាក់ព័ន្ធប្រមាណជាង ៣០០នាក់ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ បានទទួលការបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ ជូនថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង/ស្រុក និងសាខា អ.ន.ក ឃុំ/សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរង តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិ សង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង លោក គន់ សុភា អភិបាលរងខេត្ត និងជាអនុប្រធាន តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងប្រជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង ដាក់ចេញផែនការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៧ នាពេលខាងមុខ
(កំពង់ចាម) ដើម្បីធានាឱ្យបាននូវសុវត្ថិភាពខ្ពស់ និងរបៀបរៀបរយល្អ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ នាពេលខាងមុខនេះ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា និងដាក់ចេញនូវផែនការការងារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់គណៈប្រតិភូថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋដែលនឹងអញ្ជើញចូលរួមផ្ទាល់។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រីអភិបាលរងខេត្តថ្លែងថា សមាជិកាសាខាសមាគមនារី បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍស្ត្រី ក៏ដូចជាការលើកស្ទួយស្ត្រីឱ្យមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន
លោកស្រី ប៉ាង ដានី អភិបាលរងខេត្តនិងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាប្រធានក្រុមចលនាស្ត្រីខេត្តកំពង់ចាមបានថ្លែងថា សមាជិកាសាខាសមាគមនារី និងក្រុមចលនាស្ត្រី បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍស្ត្រី ក៏ដូចជាការលើកស្ទួយស្ត្រីឱ្យមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន។ ការថ្លែងដូច្នេះស្ថិតនៅក្នុង
ឱកាសដែលលោកស្រីអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្តរបស់សមាគមនារី និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម អមដំណើរ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង អញ្ជើញចុះពិនិត្យរៀបចំទីតាំង ត្រៀមសម្ភោធកំណាត់ផ្លូវជាតិលេខ៧
(កំពង់ចាម) ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យទីតាំង សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីត្រៀមបើកសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់វង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម។


កសិកម្ម
ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជីជាផ្លូវការផលិតផល «ទុរេនបែកអន្លូង» ជា ម៉ាកសមូហភាព (Collective Mark) ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់តម្លៃបន្ថែម និងកសាងកេរ្តិ៍ឈ្មោះផលិតផលកសិកម្មខ្មែរឱ្យកាន់តែមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។


កសិកម្ម
ម្ចាស់ចំការទុរេន ស្រុកស្ទឹងត្រង់ អំពាវនាវដល់អតិថិជនបន្តជឿរជាក់ និងគាំទ្រទុរេនបែកអន្លូង
លោកស្រី ប៊ូ ស្រីនា ម្ចាស់ចំការទុរេនតាម៉ាប់យាយនាង ស្រុកស្ទឹងត្រង់ អរគុណដល់អតិថិជនដែលតែងតែជឿរជាក់ និងបន្តគាំទ្រ ទុរេនដែលមានរសជាតិឆ្ងុយឆ្ងាញ់ និងមានសុវត្ថិភាព សម្រាប់អ្នកបរិភោគ

