
វគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ដល់ថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងមន្ត្រីពាក់ព័ន្ធ
ថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងមន្ត្រីពាក់ព័ន្ធប្រមាណជាង ៣០០នាក់ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ បានទទួលការបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ ជូនថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង/ស្រុក និងសាខា អ.ន.ក ឃុំ/សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរង តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិ សង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង លោក គន់ សុភា អភិបាលរងខេត្ត និងជាអនុប្រធាន តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងប្រជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម។







