ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សន្តិសុខសង្គម
កម្លាំងរាជអាវុធហត្ថខេត្តកំពង់ចាម ឃាត់ម៉ូតូ ១គ្រឿង និងជនបង្កម្នាក់ ក្នុងករណីកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស
កាលពីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តកំពង់ចាម បានឃាត់ម៉ូតូ ១គ្រឿង និងម្ចាស់ជាជនបង្កម្នាក់ ខណៈដែលកំពុងចុះល្បាតក្នុងភូមិសាស្ត្រ ក្រុងកំពង់ចាម នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។


សកម្មភាពមន្ទីរព័ត៌មាន
(វីដេអូ) សំអាត់ សុម៉ាវត្តី យុវតីមកពីវិទ្យាល័យព្រះសីហនុ អំពាវនាវឱ្យយុវវ័យរួមគ្នាបញ្ឈប់ការចែករំលែកព័ត៌មានក្លែងក្លាយ
សំអាត់ សុម៉ាវត្តី យុវតីមកពីវិទ្យាល័យព្រះសីហនុ អំពាវនាវឱ្យយុវវ័យរួមគ្នាបញ្ឈប់ការចែករំលែកព័ត៌មានក្លែងក្លាយ។ លើកឡើងបែបនេះក្នុងឱកាសដែលយុវតីរូបនេះចូលរួមក្នុងយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» (Say NO to Fake News) ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» នៅវិទ្យាល័យព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពមន្ទីរព័ត៌មាន
សិស្សានុសិស្សនៃវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ជជែកសួរដេញដោល ទាក់ទងព័ត៌មានក្លែងក្លាយ និងសុវត្ថិភាពការពារខ្លួន ពីហានិភ័យនៃការជឿលើព័ត៌មានមិនពិត
សិស្សានុសិស្សនៃវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ជជែកសួរដេញដោល ទាក់ទងព័ត៌មានក្លែងក្លាយ និងសុវត្ថិភាពការពារខ្លួន ពីហានិភ័យនៃការជឿលើព័ត៌មានមិនពិត។


សកម្មភាពមន្ទីរព័ត៌មាន
សិស្សវិទ្យាល័យព្រះសីហនុ ផ្ញើសារដាស់តឿនយុវជន កុំជឿនិងកុំចែករំលែកព័ត៌មានគ្មានប្រភពលើបណ្តាញសង្គម
យុវតី ហៃ ចិត្ត សុផល លីតា សិស្សវិទ្យាល័យព្រះសីហនុ ផ្ញើសារដាស់តឿនយុវជន កុំជឿនិងកុំចែករំលែកព័ត៌មានគ្មានប្រភពលើបណ្តាញសង្គម


សុខាភិបាល
(វីដេអូ) ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ទទួលបានការពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់
(កំពង់ចាម) ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក សរុបចំនួន ប្រមាណ ១,៥០០នាក់ មកពីបណ្តាក្រុង-ស្រុកនានាក្នុងខេត្តកំពង់ចាម បានទទួលការពិនិត្យសុខភាពភ្នែក ថ្នាំបន្តក់ និងផ្តល់វ៉ែនតាឱ្យដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់ នេត្រា ជូទី លុម្ពីនី ក្រោមការដឹកនាំដោយ ឯកអគ្គរដ្ឋទូតនេប៉ាល់ សហការជាមួយ សភាពាណិជ្ជកម្ម ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូ) អភិបាលខេត្តកំពង់ចាម ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់
(កំពង់ចាម) នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្តានុពលរបស់ខេត្ត។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦
ព្យុះទី៩ ឈ្មោះ បាវី(Bavi)T2609 បានវិវត្តទៅជាព្យុះសង្ឃរា និងព្យុះទី១០ ឈ្មោះ ម៉ៃស័ក (Maysak)T2610 មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។ សូមបញ្ជាក់ថាឈ្មោះព្យុះ ម៉ៃស័ក ជាឈ្មោះរបស់កម្ពុជា ហើយព្យុះនេះនឹងរលាយបាត់ទៅវិញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ចំណែកឯព្យុះទី៩ ឈ្មោះ បាវី (Bavi)T2609 នឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ផ្សាយផ្ទាល់ ៖ « បច្ចុប្បន្នភាពស្តីពីការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជាថៃ និងព្រឹត្តិការណ៍ថ្មីៗ ដែលកើតឡើង » ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦
ផ្សាយផ្ទាល់ ៖ « បច្ចុប្បន្នភាពស្តីពីការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជាថៃ និងព្រឹត្តិការណ៍ថ្មីៗ ដែលកើតឡើង » ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦


សកម្មភាពមន្ទីរព័ត៌មាន
នាយកសាលាវិទ្យាល័យព្រះសីហនុ ដាស់តឿនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូឲ្យប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
លោក មាស សុខខេង នាយកសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម តែងតែដាស់តឿនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូឲ្យប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ


សុខាភិបាល
ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ទទួលបានការពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់
(កំពង់ចាម) ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក សរុបចំនួន ប្រមាណ ១,៥០០នាក់ មកពីបណ្តាក្រុង-ស្រុកនានាក្នុងខេត្តកំពង់ចាម បានទទួលការពិនិត្យសុខភាពភ្នែក ថ្នាំបន្តក់ និងផ្តល់វ៉ែនតាឱ្យដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់ នេត្រា ជូទី លុម្ពីនី ក្រោមការដឹកនាំដោយ ឯកអគ្គរដ្ឋទូតនេប៉ាល់ សហការជាមួយ សភាពាណិជ្ជកម្ម ខេត្តកំពង់ចាម។


កសិកម្ម
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម លែងត្រី ៣ប្រភេទ ចំនួន ១០ក្បាល ចូលបឹងធម្មជាតិ ដើម្បី ចូលរួមអបអរសាទរ ទិវាមច្ឆជាតិ ១កក្កដា ២០២៦
កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប លែងត្រី ៣ប្រភេទ ចំនួន ១០ក្បាល ចូលទៅក្នុងបឹងធម្មជាតិវិញ នៅក្នុងពិធីលែងត្រី ដើម្បី ចូលរួមអបអរសាទរ ទិវាមច្ឆជាតិ ១កក្កដា ២០២៦ និងចូលរួមអភិរក្សត្រីកម្រនៅកម្ពុជា ដែលបានរៀបចំ នៅក្នុងព្រែកកុយ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ពិធីនេះ ក្រោមវត្តមាន លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លោកប្រធាននាយកដ្ឋានអធិការកិច្ចជលផល នៃអគ្គនាយកដ្ឋានជលផល អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកកងមាស ផងដែរ ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់
(កំពង់ចាម) នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្តានុពលរបស់ខេត្ត។


សកម្មភាពមន្ទីរព័ត៌មាន
យុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន នៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម
ពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say NO to Fake News) ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។ ពិធីនេះបានប្រារព្ធឡើងនាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។

