
(វីដេអូ) សំអាត់ សុម៉ាវត្តី យុវតីមកពីវិទ្យាល័យព្រះសីហនុ អំពាវនាវឱ្យយុវវ័យរួមគ្នាបញ្ឈប់ការចែករំលែកព័ត៌មានក្លែងក្លាយ
សំអាត់ សុម៉ាវត្តី យុវតីមកពីវិទ្យាល័យព្រះសីហនុ អំពាវនាវឱ្យយុវវ័យរួមគ្នាបញ្ឈប់ការចែករំលែកព័ត៌មានក្លែងក្លាយ។ លើកឡើងបែបនេះក្នុងឱកាសដែលយុវតីរូបនេះចូលរួមក្នុងយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» (Say NO to Fake News) ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» នៅវិទ្យាល័យព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។











