ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

ទេសចរណ៍
បទយកការណ៍៖ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តប្រាសាទទឹកឆារ ស្ថិតនៅ ភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម
បទយកការណ៍៖ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តប្រាសាទទឹកឆារ ស្ថិតនៅ ភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម


ទេសចរណ៍
បទយកការណ៍៖ រមណីយដ្ឋានក្បាលទឹក-ទឹកឆា ត្បូងពេជ្រធម្មជាតិដ៏ទាក់ទាញនៅស្រុកព្រៃឈរ
បទយកការណ៍៖ រមណីយដ្ឋានក្បាលទឹក-ទឹកឆា ត្បូងពេជ្រធម្មជាតិដ៏ទាក់ទាញនៅស្រុកព្រៃឈរ
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង
(កំពង់ចាម) នាព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងវេនបិណ្ឌទី ១៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានអញ្ជើញចូលរួមក្នុងពិធីពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងបុព្វការីជន មានមាតា បិតា ញាតិការទាំងប្រាំពីរសន្តាន និងញាតិសាច់សារលោហិតជិតឆ្ងាយទាំងអស់ ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ រួមនឹងវីរយុទ្ធជនស្នេហាជាតិ ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ។ ពិធីនេះបានប្រព្រឹត្តិទៅ នៅមហាចេតិយសម្តេចឧត្តមទេពញាណ ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមទំនៀមទំលាប់ ប្រពៃណីបុរាណខ្មែរយើង និងតាមគន្លងនៃព្រះពុទ្ធសាសនា។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ណែនាំឱ្យត្រៀមលក្ខណៈឱ្យបានរួចរាល់ ខណៈពិធីប្រណាំងទូកឆ្នាំនេះ មានទូកចូលរួមសរុប ៩២ទូក ស្មើនឹង ៤៦គូ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំកម្មវិធី កិច្ចសាសនា តាំងពិព័រណ៍សមិទ្ធផល និងការប្រគុំតន្ត្រី ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប និងអុជកាំជ្រួច ក្នុងឱកាសបុណ្យចេញព្រះវស្សានាពេលឆាប់ៗខាងមុខ។ ក្នុងនោះ ព្រឹត្តិការណ៍ឆ្នាំនេះមានទូកចូលរួមប្រកួតប្រជែងសរុបចំនួន ៩២ទូក (ស្មើនឹង ៤៦គូ) រួមមាន៖ ទូកង (ចំណុះ ៧០នាក់) ចំនួន ៤០ទូក និង ទូកខ្នាតអន្តរជាតិ (ចំណុះ ២២នាក់) ចំនួន ៥២ទូក។


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ) អភិបាលខេត្តកំពង់ចាម អំពាវនាវដល់យុវជនអាយុពី១៨ដល់២៥ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធា ដើម្បីពង្រឹងវិស័យការពារជាតិ
អភិបាលខេត្តកំពង់ចាម អំពាវនាវដល់យុវជនអាយុពី១៨ដល់២៥ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធា ដើម្បីពង្រឹងវិស័យការពារជាតិ


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានអញ្ជើញចែកអំណោយរបស់ក្រុមហ៊ុន យ៉ូស (Yeo’s) ជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តជន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានអញ្ជើញចែកអំណោយរបស់ក្រុមហ៊ុន យ៉ូស (Yeo’s) ជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តជន


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ) ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី១១ នៅវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក) ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន និងញាតិការទាំង ៧ សន្តាន
ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី១១ នៅវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក) ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន និងញាតិការទាំង ៧ សន្តាន


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានអញ្ជើញចែកអំណោយរបស់ក្រុមហ៊ុន យ៉ូស (Yeo’s) ជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តជន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានអញ្ជើញចែកអំណោយរបស់ក្រុមហ៊ុន យ៉ូស (Yeo’s) ជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តជន


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីឱ្យខិតខំឈ្វេងយល់ពី AI ដោយត្រូវធ្វើជាអ្នកគ្រប់គ្រង AI មិនមែនឱ្យ AI មកគ្រប់គ្រងយើងវិញនោះទេ
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្ត ឱ្យខិតខំរៀនសូត្រ និងឈ្វេងយល់បន្ថែមអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយបានសង្កត់ធ្ងន់ថា មន្ត្រីគ្រប់រូបត្រូវធ្វើជាអ្នកគ្រប់គ្រង និងបញ្ជាលើ AI ដោយមិនត្រូវបណ្តោយឱ្យ AI មកគ្រប់គ្រង ឬបញ្ជាលើរូបយើងវិញនោះឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកំពង់ចាម ត្រៀមដឹកនាំប្រជាពលរដ្ឋ ៦៣គ្រួសារ ទៅរស់នៅ និងបង្កើតជីវភាពថ្មីនៅលើដីសម្បទានសង្គមកិច្ច ក្នុងខេត្តស្ទឹងត្រែង
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក ស្រី សុភ័ក្ត្រ និងលោក សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈដឹកនាំប្រជាពលរដ្ឋដែលទទួលបានដីសម្បទានសង្គមកិច្ច ពីកម្មវិធីផ្តល់ដីការពារព្រៃដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (ផកអ) ទៅរស់នៅទីតាំងនៃកម្មវិធី ដែលស្ថិតនៅឃុំល្ពៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ប្តេជ្ញាជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្តេជ្ញាចិត្តក្នុងការទទួលយកផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ យកមកដឹកនាំ និងតម្រង់ទិសអនុវត្តបន្តនៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការ គ.ក.ស.ក ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាម
(កំពង់ចាម) នាព្រឹកថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០២៦ នៅ សាលាខេត្តកំពង់ចាម លោកស្រី ប៉ាន ដានី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធាន គ.ក.ស.ក អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាម និង លោក ជំទាវ អៀម វណ្ណ ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក)
ដោយមានការចូលរួមពី លោក លោកស្រី សមាជិក គ.ក.ស.ក និង មន្ទីរ-អង្គភាពជុំវិញខេត្ត


សកម្មភាពអាជ្ញាធរ
អភិបាលខេត្តកំពង់ចាម ស្នើដល់អ្នកលក់ដូរទាំងអស់កុំឆ្លៀតតំឡើងថ្លៃទំនិញ និងសេវាកម្ម នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលប្រកបរបរលក់ដូរក្នុងខេត្ត កុំឱ្យមានគំនិតឆ្លៀតឱកាសតំឡើងថ្លៃទំនិញ និងសេវាកម្មផ្សេងៗឡើយ ស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ។

