
អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីឱ្យខិតខំឈ្វេងយល់ពី AI ដោយត្រូវធ្វើជាអ្នកគ្រប់គ្រង AI មិនមែនឱ្យ AI មកគ្រប់គ្រងយើងវិញនោះទេ
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្ត ឱ្យខិតខំរៀនសូត្រ និងឈ្វេងយល់បន្ថែមអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយបានសង្កត់ធ្ងន់ថា មន្ត្រីគ្រប់រូបត្រូវធ្វើជាអ្នកគ្រប់គ្រង និងបញ្ជាលើ AI ដោយមិនត្រូវបណ្តោយឱ្យ AI មកគ្រប់គ្រង ឬបញ្ជាលើរូបយើងវិញនោះឡើយ។







