ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋលេខាធិការក្រសួងអធិការកិច្ច អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
(កំពង់ចាម) លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច អំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្សានុយុវជនទាំងអស់ ត្រូវរួមគ្នាបង្កើនស្មារតីប្រុងប្រយ័ត្ន និងចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានសកម្មបំផុត។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងអធិការកិច្ច សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ស្គន់
(កំពង់ចាម) ដើម្បីពង្រឹងការយល់ដឹង និងលើកកម្ពស់គោរពច្បាប់ចរាចរណ៍ក្នុងចំណោមស្រទាប់យុវវ័យ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងអធិការកិច្ច បានសហការជាមួយអាជ្ញាធរខេត្តកំពង់ចាម រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ គ.ជ.ព បានដឹកនាំ និងចុះអនុវត្តការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម
នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ គ.ជ.ព ដែលដឹកនាំដោយឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធាន គ.ជ.ព និងជាប្រធានក្រុមការងារទី២ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចុះអនុវត្តការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យទៅលើការអនុវត្តភារកិច្ច។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម
នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» ព្រមទាំងបានធ្វើការដុតកម្ទេចគ្រឿងញៀនដែលបង្ក្រាបបានសរុបចំនួន ១១.៨៣០,៥០ក្រាម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ៖ យើងរួមគ្នាកំចាត់គ្រឿងញៀន ឲ្យដល់ឫសគល់ ដើម្បីកសាងសង្គមជាតិឲ្យល្អ
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឲ្សសហការគ្នា ដើម្បីកំចាត់គ្រឿងញៀនឲ្យដល់ឫសគល់ ក្នុងគោលបំណងកសាងសង្គមជាតិមួយឱ្យល្អ ពោលគឺ គ្មានអ្នកប្រើប្រាស់បំពានគ្រឿងញៀន និងគ្មានអ្នកជួញដូរ នៅក្នុងសហគមន៍របស់យើង ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងក្រុមការងារគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ចូលរួមកិច្ចប្រជុំស្តីពីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី តាមរយៈ video zoom
ដើម្បីពង្រឹងភាពជាអ្នកដឹកនាំដល់ក្មេងស្រី ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំដោយ លោកជំទាវ អៀម វណ្ណី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ បានដឹកនាំ ស្រ្តីដែលមកពីមន្ទីរអង្គភាពជុំវិញខេត្ត មកចូលរួមកិច្ចប្រជុំជាមួយក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធ Video Zoom ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ក្មេងស្រី និងសិក្សាស្រាវជ្រាវបន្ថែមលើភាពជាអ្នកដឹកនាំដល់ស្រ្តី។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំរៀបចំគម្រោងចំណូលថវិកាបឋមរបស់មន្ទីរ-អង្គភាពជំនាញ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧
(កំពង់ចាម) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម លោក លី សារ៉ារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំគម្រោងចំណូលថវិកាបឋមរបស់មន្ទីរ និងអង្គភាពជំនាញនានាជុំវិញខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ចាម ចូលរួមពិធីដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី
លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំសមាជិកា គ.ក.ស.ក ខេត្ត ចូលរួមក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០»។


សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូ) រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បណ្តុះស្មារតីយុវជនឱ្យត្រៀមខ្លួនប្រកបដោយគុណភាព មុនឈានចូលវ័យចាស់
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយក្រោមប្រធានបទ «ការត្រៀមខ្លួនរបស់ប្រជាជនវ័យក្មេងដើម្បីឈានចូលវ័យចាស់» ក្រោមអធិបតីភាព ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និង ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យ និងកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៤
កំពង់ចាម៖ ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៤ អោយមានភាពត្រឹមត្រូវ លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីមានវិធានការសមស្រប និងកែលម្អកំហុសឆ្គងលើការអនុវត្តនីតិវិធីក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៤ ដែលរៀបចំឡើងនៅសាលប្រជុំសាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បណ្តុះស្មារតីយុវជនឱ្យត្រៀមខ្លួនប្រកបដោយគុណភាព មុនឈានចូលវ័យចាស់
(កំពង់ចាម) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយក្រោមប្រធានបទ «ការត្រៀមខ្លួនរបស់ប្រជាជនវ័យក្មេងដើម្បីឈានចូលវ័យចាស់» ក្រោមអធិបតីភាព ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និង ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រីអភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួម កិច្ចប្រជុំប្រចាំឆមាសទី១ របស់ក្រុមការងារជនបង្គោលយេនឌ័រ ខេត្តកំពង់ចាម
(កំពង់ចាម) លោកស្រី ប៉ាង ដានី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៦ បានចូលរួមកិច្ចប្រជុំ ប្រចាំឆមាសទី១ របស់ក្រុមការងារជនបង្គោលយេនឌ័រ និងសមាជិក រដ្ឋបាលក្រុង-ស្រុក កងរាជអាធុវត្ថ ស្នងការ អង្គការ GDV អង្គការ LEC មន្ទីរ-អង្គភាព ផ្សេងៗ នៅ មន្ទីរ កិច្ចការនារីខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រីអភិបាលរងខេត្តបានផ្តល់អនុសាសន៍៤ចំណុចដល់ក្រុមការងារ GBVយកទៅអនុវត្តបន្ត
លោកស្រី ប៉ាង ដានី អភិបាលរងខេត្តនិងជាប្រធានក្រុមការងារពង្រឹងការឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ខេត្តកំពង់ចាមបានផ្តល់អនុសាសន៍៤ចំណុចដល់ក្រុមការងារGBV យកទៅអនុវត្តបន្ត។

