ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សកម្មភាពអាជ្ញាធរ
កូនត្រីចម្រុះជិត ១០០គីឡូ បានចាក់លែង និងឧបករណ៍បទល្មើសជលផលជាច្រើន ត្រូវបានអធិការដ្ឋានរដ្ឋាបាលជលផលមេគង្គបំផ្លាញចោល
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ កម្លាំង អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បានលែងកូនត្រីជម្រុះប្រមាណជិត ១០០គីឡូក្រាម និងរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់់ ជាច្រើន ក្នុងករណីបង្ក្រាប ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ខេត្តកំពង់ចាម ។


សកម្មភាពអាជ្ញាធរ
ប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ស្រុកស្ទឹងត្រង់ ដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសព ០១គ្រួសារ នៅឃុំអារក្សត្នោត
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា (អ.ន.ក) ស្រុកស្ទឹងត្រង់ និងក្រុមការងារ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនក្រុមគ្រួសារសព ចំនួន ០១គ្រួសារ នៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។


សកម្មភាពអាជ្ញាធរ
បង្ក្រាបបទល្មើសជលផល ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកោះសូទិន មន្ត្រីជំនាញបានបំផ្លាញឧបករណ៍ខុសច្បាប់ និងលែងកូនត្រីមួយចំនួន ចូលបឹងធម្មជាតិវិញ
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រ ស្រុកកងមាស ខេត្តកំពង់ចាម ដោយបានបំផ្លាញឧបករណ៍ខុសច្បាប់ និងលែងកូនត្រី មួយចំនួន ចូលបឹងធម្មជាតិវិញផងដែរ ។


សកម្មភាពអាជ្ញាធរ
ទឹកទន្លេមេគង្គខេត្តកំពង់ចាម បន្តស្រកចុះ ០,២៤ម៉ែត្រ ខណៈជំនន់បានប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន
ទឹកទន្លេមេគង្គខេត្តកំពង់ចាម បន្តស្រកចុះ ០,២៤ម៉ែត្រ ខណៈជំនន់បានប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន


សកម្មភាពអាជ្ញាធរ
មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើស ២ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកំពង់សៀម ចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ២ករណី


សកម្មភាពអាជ្ញាធរ
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ៣ករណី នៅស្រុកកងមាស
កំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានសហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ៣ករណី នៅឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកស្ទឹងត្រង់ ដឹកនាំកម្លាំងចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់
កំពង់ចាម ៖ លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំលោកអភិបាលរងស្រុក នាយករដ្ឋបាលស្រុក អធិការរងនគរបាលស្រុក មន្ត្រីជំនាញ និងអាជ្ញាធរឃុំ ចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ព្រមទាំងពិនិត្យទីទួលសុវត្ថិភាព នៅក្នុងឃុំចំនួន៤ នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
ជំនាញជលផល បានរុះរើ បំផ្លាញឧបករណ៍ល្មើស និងលែងកូនត្រីចម្រុះប្រមាណជិត ៥០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ
ក្នុងបេសកកម្មចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ៣ករណី ក្នុងទីតាំងផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានរុះរើបំផ្លាញឧបករណ៍ល្មើស និងលែងកូនត្រីចម្រុះទម្ងន់ ៤៩គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ។


សកម្មភាពអាជ្ញាធរ
អង្គការ AFD រៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលគម្រោង ស្តីពី «ការពង្រឹងភាពជាអ្នកដឹកនាំយុវជនដើម្បីឱ្យការអភិវឌ្ឍប្រសើរឡើងប្រកបដោយបរិយាបន្ន» នៅខេត្តកំពង់ចាម
(កំពង់ចាម)៖ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ដោយទទួលបានការគាំទ្រថវិកាពីអង្គការសមាគមសម្រេចសុបិនកុមារ (Child Dream Association) តាមរយៈអង្គការសមាគមសម្រេចសុបិនកុមារកម្ពុជា (Child Dream Cambodia) បានរៀបចំ «កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលគម្រោង» ក្រោមប្រធានបទ «ការពង្រឹងភាពជាអ្នកដឹកនាំយុវជនដើម្បីឱ្យការអភិវឌ្ឍប្រសើរឡើងប្រកបដោយបរិយាបន្ន» នៅសាលប្រជុំភូមិគ្រឹះនាងគង្ហីង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
កូនត្រីចម្រុះជាង ១៧០គីឡូក្រាម បានចាក់ចូលបឹងធម្មជាតិវិញ ក្នុងរណីចុះបង្ក្រាបបទល្មើសនេសាទ ៥ទីតាំង នៅក្នុងភូមិសាស្ត្រស្រុកកងមាស
មន្ត្រីជលផល បានចាក់កូនត្រីចម្រុះ ១៧៥គីឡូក្រាម ចូលបឹងធម្មជាតិវិញ នាពេលចុះបង្ក្រាបបទល្មើសនេសាទ ៥ករណី រួមជាមួយនឹងការរុះរើ និងបំផ្លាញចោលនូវឧបករណ៍ល្មើស ជាច្រើនទៀត
នៅក្នុងទីតាំង ៥កន្លែង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក
នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ នៅគោលដៅផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម ។


សកម្មភាពអាជ្ញាធរ
កិច្ចសម្ភាសន៍ជាមួយ លោក ពុំ ចន្ធី មេភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ស្តីពីស្ថានភាពទឹកជំនន់ ផលប៉ះពាល់ និងវិធានការនានា ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
សូមទស្សនាបទសម្ភាសន៍ខាងក្រោម៖


សកម្មភាពអាជ្ញាធរ
ជំនាញជលផល បានបំផ្លាញឧបករណ៍ល្មើសជាច្រើន នៅក្នុងការបង្ក្រាបបទល្មើស ២ករណី នៅក្នុងភូមិសាស្រ្តស្រុកបាធាយ
ជំនាញជលផល បានបំផ្លាញឧបករណ៍ល្មើសជាច្រើន នៅក្នុងការបង្ក្រាបបទល្មើស ២ករណី នៅក្នុងភូមិសាស្រ្តស្រុកបាធាយ

