ពលរដ្ឋ ៦គ្រួសារ ក្នុងឃុំមៀន ស្រុកព្រៃឈរ និង ឃុំព្រែកក្របៅ ស្រុកកងមាស ដែលរងផលប៉ះពាល់ ដោយខ្យល់កន្ត្រាក់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
ក្រោយពីបានទទួលនូវរបាយការណ៍របស់អនុសាខាស្រុកទាំង ២មក នៅព្រឹក ថ្ងៃអង្គារ ទី ១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា និងលោក ជា បញ្ញា អនុប្រធានអចិន្ត្រៃយ៍ អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ៦គ្រួសារ រួមមាន : ១- ៥គ្រួសារ នៅភូមិអណ្តូងតាអុង-ភូមិអណ្តូងដៃ ក្នុងឃុំព្រែកក្របៅ ស្រុកកងមាស ២- ១គ្រួសារ នៅភូមិកេះ ឃុំមៀន ស្រុកព្រៃឈរ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ កាលពីម៉ោង ៤ល្ងាច ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៦ខ្នង ក្នុងនេះ ២ខ្នង ត្រូវដួលរលំ , ៣ខ្នងទៀត របើកជញ្ជាំង ដំបូលក្បឿង និងសង្កសី រងផលប៉ះពាល់កម្រិតធ្ងន់ ៣ខ្នង និងកម្រិតមធ្យម ២ខ្នង និងកម្រិតស្រាល ១ ខ្នង។
មន្ទីរព័ត៌មានខេត្តកំពង់ចាម អានបន្ត