ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សេចក្តីជូនដំណឹង
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
ព្យុះមេខឡា (Mekkhala) នឹងបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីបក់លើឈូងសមុទ្រកម្ពុជា និងអាងទន្លេមេគង្គ ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែមិថុនា ឆ្នាំ២០២៦
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពី ការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់
ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ត្រឹមវេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីឈ្មោះចេញតាមវេន ដោយក្នុងមួយវេន មាន៦អង្គភាព។
សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖
១.លិខិតបន្តសុពលភាព
២.លិខិតបេសកកម្ម
៣.អាជ្ញាប័ណ្ណ
៤.កាតអ្នកសារព័ត៌មាន
មកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៧០២ ៥៤៣
អាស្រ័យដូចបានជម្រាបជូនខាងលើ
សូមបងប្អូនអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។


សេចក្តីជូនដំណឹង
(វិដេអូ)សេចក្ដីបំភ្លឺព័ត៌មាន ស្ដីពី ករណីចុះផ្សាយថា មានឈ្មួញ ជាមានអំណាចបានមកកាន់ទន្ទ្រានព្រៃលើភ្នំស្រឹង្គ ដើម្បីដាំដើមឈើ ក្នុងគោលបំណងកាន់កាប់ជាកម្មសិទ្ធិ
សេចក្ដីបំភ្លឺព័ត៌មាន ស្ដីពី ករណីចុះផ្សាយថា មានឈ្មួញ ជាមានអំណាចបានមកកាន់ទន្ទ្រានព្រៃលើភ្នំស្រឹង្គ ដើម្បីដាំដើមឈើ ក្នុងគោលបំណងកាន់កាប់ជាកម្មសិទ្ធិ


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម
សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី


សេចក្តីជូនដំណឹង
របាយការណ៍ថ្លៃទំនិញ សម្រាប់ថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម សូមគោរពជូនរបាយការណ៍ថ្លៃទំនិញ ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកព្រៃឈរ
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកព្រៃឈរ


សេចក្តីជូនដំណឹង
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធី «ដាស់ស្មារតីជាតិ» ២៨ ឧសភា
ដើម្បីបញ្ជាក់នូវការចង់ចាំបទពិសោធ និងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះទៅជាកម្លាំងនៃសាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំ នារាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៨ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារាជធានីភ្នំពេញ។


សេចក្តីជូនដំណឹង
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងព្រះមេគុណខេត្ត ព្រះមន្ត្រីសង្ឃ និងព្រះចៅអធិវត្តក្នុងស្រុក ផ្ដល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះដោយអគ្គីភ័យ ៣គ្រួសារ ក្នុងឃុំអំពិល ស្រុកកំពង់សៀម
នៅព្រឹកថ្ងៃអង្គារ ទី ២៦ ខែឧសភា ឆ្នាំ ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត និងជាលេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយព្រះវត្តមានព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី ព្រះមេគុណខេត្តកំពង់ចាម និងព្រះមន្ត្រីសង្ឃ ព្រមទាំងព្រះចៅអធិកាវត្តក្នុងស្រុក អមដំណើរដោយ ឯកឧត្តមនាយកសាខា និង ព្រះសទ្ធម្មញ្ញាណ គង់ វិច្ឆិកា ព្រះអនុគណស្រុកកំពង់សៀម លោក ជឹង ម៉េងហុង អនុប្រធានអនុសាខាស្រុកកំពង់សៀម ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បាននិមន្តនិងអញ្ជើញចុះសួរសុខទុក្ខ ដោយនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋ ៣គ្រួសារ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ដែលរងគ្រោះដោយអគ្គីភ័យ មូលហេតុ ឆ្លងចរន្តអគ្គិសនី បណ្តាលអោយផ្ទះឈើ ប្រក់ក្បឿង ២ខ្នងជាប់គ្នា ទំហំ ៥ម × ១៥ម ត្រូវភ្លើងឆេះអស់ទាំងស្រុង និងប៉ះពាល់ដល់ផ្ទះមួយខ្នងទៀត ត្រូវភ្លើងឆេះរោលខ្លោចជញ្ជាំងមួយចំហៀង កាលពីព្រឹក ម៉ោង ៨,៣០នាទី នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៦ ។


សេចក្តីជូនដំណឹង
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ សពឧបាសក នួន ហុងលីម ត្រូវជាឪពុកបង្កើតរបស់លោក ហ៊ត់ គឹមហុង នាយកវិទ្យាល័យ ហ៊ុន សែន ស្គន់
នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ សពឧបាសក នួន ហុងលីម ត្រូវជាឪពុកបង្កើតរបស់លោក ហ៊ត់ គឹមហុង នាយកវិទ្យាល័យ ហ៊ុន សែន ស្គន់ ដែលបានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម។


សេចក្តីជូនដំណឹង
ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីសន្ទនាមតិកំពុងពិភាក្សាលើប្រធានបទ៖«ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»


សេចក្តីជូនដំណឹង
ប្រធានអង្គការមូលនិធិមូស្លីមកម្ពុជា នាំយកគោគួពាន ចែកជូនសាសនិកឥស្លាម ក្នុងថ្ងៃបុណ្យរ៉យ៉ាហាជី
នៅក្នុងថ្ងៃប្រារព្ធពិធីបុណ្យរ៉យ៉ាហាជី អៃឌីលអាត់ហា ឆ្នាំ១៤៤៧ មូហាំម៉ាត់សករាជ របស់សាសនិកឥស្លាម នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧកញ៉ា លី វាសនា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានអង្គការមូលនិធិមូស្លីមកម្ពុជា បានដឹកនាំយកគោគួពាន មកបែងចែកជូនដល់បងប្អូនសាសនិកឥស្លាមដោយផ្ទាល់ នៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

