
ក្រសួងព័ត៌មានក្រើនរំលឹកដល់ម្ចាស់អាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ឱ្យមកសុំអាជ្ញាបណ្ណដើម្បីធានាភាពស្របច្បាប់
ភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវដល់ម្ចាស់អង្គភាព និងអាជីវករដែលកំពុងប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ឱ្យរួសរាន់មកសុំការអនុញ្ញាត ឬអាជ្ញាបណ្ណស្របច្បាប់ពីក្រសួង ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងអនុលោមតាមច្បាប់ជាធរមាន។











