ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ទួលល្វាចុះអប់រំផ្សព្វផ្សាយផ្ទាល់ដល់មូលដ្ឋានភូមិវាលវង់ ផ្តោតសំខាន់លើការទប់ស្កាត់ការឆបោកតាមអនឡាញ និងការងារសង្គមសំខាន់ៗ
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ទួលល្វា បានសហការជាមួយរដ្ឋបាលក្រុងប៉ៃលិន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ រួមទាំងអាជ្ញាធរភូមិ ចុះផ្សព្វផ្សាយផ្ទាល់ដល់ប្រជាពលរដ្ឋនៅក្នុងភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពសង្គម និងការថែទាំសុខភាព។ ពិធីនេះមានការចូលរួមពីប្រជាពលរដ្ឋសរុបចំនួន ៦០នាក់ (ស្រី ៣៥នាក់)។


សន្តិសុខសង្គម
អាជ្ញាធរក្រុងប៉ៃលិន និងសង្កាត់ទួលល្វាចុះអប់រំផ្សព្វផ្សាយផ្ទាល់ដល់ភូមិអូរតាពុកក្រោម ផ្តោតលើការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការងារសង្គមសំខាន់ៗ
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ទួលល្វា បានសហការជាមួយរដ្ឋបាលក្រុងប៉ៃលិន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងអាជ្ញាធរភូមិ ចុះផ្សព្វផ្សាយផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ពិធីនេះដឹកនាំដោយលោក ឃឹម ប៉េងចុង អភិបាលរង នៃគណៈអភិបាលក្រុងប៉ៃលិន ដោយមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៨នាក់ (ស្រី ៤២នាក់) ក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីច្បាប់ សុវត្ថិភាពសង្គម និងការថែទាំសុខភាព។


សន្តិសុខសង្គម
(វីដេអូ) : ចំណាប់អារម្មណ៍ សិល្បករ សិល្បការិនី ដែលបានអញ្ជើញចូលរួមក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ
📣ចំណាប់អារម្មណ៍ សិល្បករ សិល្បការិនី ដែលបានអញ្ជើញចូលរួមក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ថ្ងៃទី១។
👉ការងារជាង ៣៥ ០០០កន្លែង និងក្រុមហ៊ុនធំៗ ចំនួន១៥០ កំពុងរង់ចាំទទួល CV យុវជន និងអ្នកកំពុងស្វែងរកាងារធ្វើដាក់ពាក្យភ្លាម! សម្ភាសភ្លាម! ឥឡូវនេះរហូតដល់ម៉ោង ៨:០០នាទីយប់ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។


ការអភិវឌ្ឍ
មន្ទីរសាធារណការខេត្តប៉ៃលិន បន្តសកម្មភាពជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនខ្សែ ដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព
ប៉ៃលិន៖ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានបន្តចុះអនុវត្តការងារថែទាំខួប និងការងារថែទាំប្រចាំលើបណ្តាញផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗជាច្រើនខ្សែ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជួសជុលកែលម្អគុណភាពផ្លូវ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋឱ្យកាន់តែរលូន និងមានសុវត្ថិភាពខ្ពស់។


សន្តិសុខសង្គម
កម្លាំងនគរបាលខេត្តប៉ៃលិន ចុះអប់រំផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង៧ចំណុច ដល់ពលរដ្ឋជិត ២០០នាក់ នៅវត្តកោងកាង
ប៉ៃលិន៖ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន រដ្ឋបាលក្រុង និងអាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង ៧ចំណុច ជូនដល់ប្រជាពលរដ្ឋចំនួន ១៨៧នាក់ (ស្រី ១០៥នាក់) កាលពីវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


សន្តិសុខសង្គម
(វីដេអូ) : NPIC និងគ្រឹះស្ថាន TVET កំពុងខិតខំបណ្ដុះបណ្ដាលសិស្ស-និស្សិតរៀនឱ្យចេះ ឱ្យចប់ និងឱ្យមានការងារធ្វើ
NPIC និងគ្រឹះស្ថាន TVET កំពុងខិតខំបណ្ដុះបណ្ដាលសិស្ស-និស្សិតរៀនឱ្យចេះ ឱ្យចប់ និងឱ្យមានការងារធ្វើ ប្រកបដោយភាពស្ទាត់ជំនាញ ភ្ជាប់ជាមួយជំនាញទន់ជាចាំបាច់


សន្តិសុខសង្គម
រដ្ឋបាលសង្កាត់ប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយអប់រំច្បាប់ សេវារដ្ឋបាល និងសុវត្ថិភាពសង្គម ជូនដល់ប្រជាពលរដ្ឋមកពី ៤ ភូមិ
នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលសង្កាត់ប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារសំខាន់ៗអំពីច្បាប់ សេវារដ្ឋបាល និងការងារសុវត្ថិភាពសង្គម ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមកពីភូមិវត្ត ភូមិអូរតាប្រាង ភូមិបឌិននៀវ និងភូមិទួលខៀវ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តកោងកាង ក្រោមអធិបតីភាព លោក លឹម វណ្ណា អភិបាលរងក្រុងប៉ៃលិន និងលោក នីម អឿន ចៅសង្កាត់ប៉ៃលិន។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន អធិការដ្ឋាននគរបាលក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរភូមិ-ឃុំ កងកម្លាំងប្រជាការពារភូមិ ក្រុមយុវជន ស.ស.យ.ក. និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបប្រមាណ ២១០ នាក់។


នយោបាយ
មុនចោទកម្ពុជា សូមថៃឆ្លើយរឿងទាហាន អាវុធយុទ្ធភណ្ឌ និងយកប្រាសាទតាមាន់ធំរបស់ខ្មែរធ្វើជាលេណដ្ឋានផង
ការចោទប្រកាន់របស់ភាគីថៃថា កម្ពុជាប្រើប្រាសាទព្រះវិហារជាទីតាំងយោធា មិនអាចយកមកធ្វើជាចម្លើយសម្រាប់ដោះសារលើការខូចខាតយ៉ាងធ្ងន់ធ្ងរដែលយោធាខ្លួនបានបាញ់បំផ្លាញប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកនេះ ក្នុងអំឡុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជាបានទេ។
កម្ពុជាបានបដិសេធនិងទាត់ចោលការអះអាងដែលគ្នានមូលដ្ឋាន និងពោរពេញដោយការប្រឌិត ដែលយករូបភាព ឬវីដេអូដែលមិនទាន់មានការផ្ទៀងផ្ទាត់ឯករាជ្យអំពីទីតាំង ពេលវេលា និងបរិបទ មកសន្និដ្ឋានថា ទីតាំងដែលថៃបានវាយប្រហារនីមួយៗ គឺជាគោលដៅយោធា។ ការឃើញអាវុធនៅក្នុងរូបភាពណាមួយ និងការបញ្ជាក់ថាទីតាំងដែលត្រូវបានបាញ់នៅពេលជាក់លាក់មួយជាគោលដៅយោធា គឺជារឿងពីរផ្សេងគ្នា។
បើថៃប្រាកដថាខ្លួនបានបាញ់តែ «គោលដៅយោធា» សូមបង្ហាញភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន។ សំណួរទាំងនេះមិនអាចត្រូវបានបិទបញ្ចប់ដោយវីដេអូខ្លីមួយឡើយ ជាពិសេសនៅពេលការខូចខាតដ៏ធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារត្រូវបានកត់ត្រា និងពិនិត្យនៅទីតាំងដោយបេសកកម្មរួមរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក UNESCO និង ICOMOS។ របាយការណ៍បេសកកម្មនេះត្រូវបាន UNESCO ផ្សព្វផ្សាយជាផ្លូវការ ហើយបានកត់ត្រាផលប៉ះពាល់ធ្ងន់ធ្ងរលើភាពពេញលេញ។


នយោបាយ
ព្រះវិហារ៖ ៥៦២ ទីតាំងខូចខាត និង ៥០១ រណ្តៅគ្រាប់, ភស្តុតាងនៅលើដីមិនអាចលុបបំបាត់បាន
ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយប្រហាររបស់យោធាថៃនៅក្នុងឆ្នាំ២០២៥ កន្លងទៅអំឡុងពេលឈ្លានពានទឹកដីកម្ពុជា។
របាយការណ៍របស់បេសកកម្មប្រឹក្សារួម UNESCO World Heritage Centre–ICOMOS បានកត់ត្រាទិន្នន័យរបស់អាជ្ញាធរជាតិព្រះវិហារថា ការវាយប្រហារក្នុងខែកក្កដា ឆ្នាំ២០២៥ បានបង្កការខូចខាត ១៤២ ទីតាំង លើប្រាសាទ ហើយការវាយប្រហារក្នុងខែធ្នូ បានបង្កការខូចខាតបន្ថែម ៤២០ ទីតាំង។ នោះមានន័យថា ក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃទាំងពីរលើក ប្រាសាទព្រះវិហារត្រូវបានកត់ត្រាការខូចខាតសរុប ៥៦២ ទីតាំង។


សិល្បៈនិងវប្បធម៌
ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញក្រាបបង្គំ សម្តេចសង្ឃ បួរ គ្រី នៅវត្តស្វាយពពែ
ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អញ្ជើញក្រាបថ្វាយបង្គំ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។


នយោបាយ
សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីមីយ៉ាន់ម៉ា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មុនជំនួបកិច្ចប្រជុំកំពូល នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។


នយោបាយ
កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។


សន្តិសុខសង្គម
ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំបូកសរុបការងារយុវជន និងអ្នកស្ម័គ្រចិត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦
ប៉ៃលិន៖ ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំមន្ត្រីប្រតិបត្តិក្រោមឱវាទចំនួន ៣នាក់ (ស្រី ២នាក់) ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។

