
រដ្ឋបាលសង្កាត់ប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយអប់រំច្បាប់ សេវារដ្ឋបាល និងសុវត្ថិភាពសង្គម ជូនដល់ប្រជាពលរដ្ឋមកពី ៤ ភូមិ
នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលសង្កាត់ប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារសំខាន់ៗអំពីច្បាប់ សេវារដ្ឋបាល និងការងារសុវត្ថិភាពសង្គម ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមកពីភូមិវត្ត ភូមិអូរតាប្រាង ភូមិបឌិននៀវ និងភូមិទួលខៀវ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តកោងកាង ក្រោមអធិបតីភាព លោក លឹម វណ្ណា អភិបាលរងក្រុងប៉ៃលិន និងលោក នីម អឿន ចៅសង្កាត់ប៉ៃលិន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន អធិការដ្ឋាននគរបាលក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរភូមិ-ឃុំ កងកម្លាំងប្រជាការពារភូមិ ក្រុមយុវជន ស.ស.យ.ក. និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបប្រមាណ ២១០ នាក់។











