មន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្ត ចុះត្រួតពិនិត្យការដាក់តាំងហាងលក់ទំនិញ នៅចំណុចផ្សារព្រំ
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីជំនាញ នៃមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ដឹកនាំដោយលោក រុន ធី ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្ម និងលោកស្រី ដួង សុកេត អនុប្រធានការិយាល័យ បានសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តប៉ៃលិន ដឹកនាំដោយលោក ឈិម វាសនា ប្រធានសាខាខេត្ត ចុះត្រួតពិនិត្យដោយផ្ទាល់ នៅតាមទីតាំងអាជីវកម្មចំនួន ៣កន្លែង គឺជាផ្សារម៉ាតចិន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណង ដើម្បីការពារសុខភាព និងសុវត្ថិភាព របស់អ្នកប្រើប្រាស់ ដោយទប់ស្កាត់ការដាក់តាំងលក់ទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទកំណត់។