
ក្រសួងសុខាភិបាល ចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកទាំង៨ ក្នុងខេត្តកំពង់ចាម ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពសេវាជូនប្រជាពលរដ្ឋ
ខេត្តកំពង់ចាម៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៉ិក ប៊ុណ្ណា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តម ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ខូយ ឌី អនុរដ្ឋលេខាធិការ បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចុះពិនិត្យអភិបាលកិច្ច និងវាយតម្លៃការផ្តល់សេវាសុខាភិបាលនៅ មន្ទីរពេទ្យបង្អែកស្រុកទាំង៨ ក្នុងខេត្តកំពង់ចាម ក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។











