
ព្រឹត្តិការណ៍រត់ប្រណាំង EQUINOX ANGKOR RUN នឹងចាប់ផ្ដើមនាពេលឆាប់ៗនេះ
ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្ត និងសប្បុរសធម៌ EQUINOX ANGKOR RUN នឹងចាប់ផ្ដើមនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ ថវិកាដែលបានមកពីការចូលរួមបរិច្ចាគក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវយកទៅប្រើប្រាស់ជាជំនួយ និងការគាំទ្រដល់ «អ្នកថែរក្សាអង្គរ» និង «អ្នកផលិតមាតិកានៅខេត្តសៀមរាប» ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ និងផ្សព្វផ្សាយតម្លៃបេតិកភណ្ឌអង្គរ ព្រមទាំងសក្តានុពលទេសចរណ៍នៅក្នុងខេត្ត។











