
ប្រជាកសិករជាង ៣០០នាក់ នៅស្រុកជើងព្រៃ ទទួលបានចំណេះដឹង បច្ចេកទេសប្រើប្រាស់ជីសម្រាប់ដំណាំស្រូវ
ប្រជាកសិករប្រមាណជាង ៣០០នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងបច្ចេកទេសប្រើប្រាស់ជីសម្រាប់ដំណាំស្រូវ តាមរយៈសិក្ខាសាលាបច្ចេកទេសស្តីពីការប្រើប្រាស់ជីដោយបច្ចេកវិទ្យាប៉ូលីផូស្វាត រៀបចំដោយក្រុមហ៊ុនជី កាម៉ៅ សហការជាមួយក្រុមហ៊ុន ឈុន សុខអាន និងដេប៉ូចែកចាយ ឃឹម សែ ដែលរៀបចំឡើងនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។










