
ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២៦-២០៣០ គឺជាផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់គោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក
«ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៦-២០៣០» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការហើយ ដោយត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ចាត់ទុកថាជា «ផែនទីបង្ហាញផ្លូវ» និងជាក្របខណ្ឌសកម្មភាពជាក់ស្ដែង ដើម្បីកៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែមានគុណភាព បង្កើនភាពទាក់ទាញ និងធានាបាននូវនិរន្តរភាព ដើម្បីផ្ដល់បទពិសោធន៍ដ៏ពិសេសពិសាលដល់ភ្ញៀវទេសចរ និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។











