
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ការអភិវឌ្ឍជំនាញគឺជាផ្លូវដ៏សំខាន់ សម្រាប់កសាងកម្លាំងពលកម្មទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និងភាពប្រកួតប្រជែង
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានគូសបញ្ជាក់ថា ការអភិវឌ្ឍជំនាញគឺជាគ្រឹះដ៏មានសារៈសំខាន់បំផុតក្នុងការកសាងកម្លាំងពលកម្មទេសចរណ៍កម្ពុជាឱ្យមានស្ដង់ដារ និងភាពប្រកួតប្រជែងខ្ពស់ ជាពិសេសសូមឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបង្កើត «វប្បធម៌នៃការរៀនសូត្រពេញមួយជីវិត» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយចីរភាព។











