
ក្រុមគ្រូពេទ្យមណ្ឌលសុខភាពជ្រៃ បានអំពាវនាវឲ្យស្ត្រីមានផ្ទៃពោះចូលរួមវគ្គថ្នាក់អប់រំសុខភាពម្តាយ ដើម្បីធានាការសម្រាលកូនដោយសុវត្ថិភាព និងបង្កើនការយល់ដឹងអំពីការថែទាំទារក។
បាត់ដំបង៖ ដើម្បីកាត់បន្ថយហានិភ័យអំឡុងពេលសម្រាល និងពង្រឹងសុខភាពម្តាយព្រមទាំងទារក មណ្ឌលសុខភាពជ្រៃ ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង បានជំរុញយ៉ាងសកម្មឲ្យស្ត្រីមានផ្ទៃពោះចាប់ពី៦សប្តាហ៍ឡើងទៅ និងស្ត្រីទើបសម្រាលកូនចូលរួមក្នុងវគ្គអប់រំពិសេសមួយ ដែលហៅថា «ថ្នាក់អប់រំសុខភាពម្តាយ (Mother Class)»។











