
មន្ត្រីជំនាញសុខាភិបាលខេត្តបាត់ដំបង បន្តពង្រឹងសមត្ថភាពបុគ្គលិកមណ្ឌលសុខភាព ដើម្បីនាំសេវាពិនិត្យរកវីរុស HPV ឱ្យកាន់តែជិតស្ត្រីក្នុងសហគមន៍
បាត់ដំបង ៖ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន នៃខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការធ្វើតេស្តរកវីរុស HPV ដើម្បីបង្ការ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ជូនដល់បុគ្គលិកសុខាភិបាល មកពីមណ្ឌលសុខភាព ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពក្នុងការអនុវត្តកម្មវិធីពិនិត្យស្រាវជ្រាវរកវីរុស HPV សំដៅរួមចំណែកបង្ការ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ។











