
កិច្ចប្រជុំស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំ រំកិល ២០២៧-២០២៩ និងផ្សព្វផ្សាយកល បរិច្ឆេទសិក្ខាសាលាសមាហរណកម្ម ថ្នាក់ ក្រុង-ស្រុក ឃុំ-សង្កាត់!
នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តព្រះវិហារ មានរៀបចំវេទិ ការពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ និង ផ្សព្វផ្សាយសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ ក្រុង-ស្រុក ឃុំ-សង្កាត់ នៃរដ្ឋបាលខេត្តព្រះវិហារ ក្រោម អធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញ ខេត្ត អភិបាល ក្រុងស្រុកទាំង៨ អង្គការដៃ គូរ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលត្រូវ បានរៀបចំឡើងនៅសាលប្រជុំអគាររដ្ឋបាល សាលាខេត្ត។











