
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ជូនដល់បញ្ជាការដ្ឋានអង្គរក្ស ប្រចាំទិសព្រះវិហារ!
ក្នុងស្មារតីផ្សារភ្ជាប់រវាងសមរភូមិក្រោយ ជាមួយនឹងសមរភូមិមុខ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារមានជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនដល់បញ្ជាការដ្ឋានអង្គរក្ស ប្រចាំទិសព្រះវិហារ ដើម្បីលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តយ៉ាងស្មោះស្ម័គ្រជូនដល់វីរកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសុខសន្តិភាព និងបូរណភាពទឹកដីជូនជាតិមាតុភូមិ។











