
ខេត្តព្រះវិហារ បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន លើការងារឧបត្ថម្ភសាច់ប្រាក់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ និងអ្នករត់កង់បី!
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ មូលនិធិជំនួយសង្គម សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជ រដ្ឋាភិបាលជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់ម៉ូតូកង់បី ដែលរង កម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ហួ តុលា អគ្គនាយករងមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាសាលប្រជុំសាលាខេត្ត្តព្រះវិហារ។











