
មន្រ្តីជំនាញ បើកវគ្គបណ្ដុះបណ្ដាលនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សន សារុន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តមណ្ឌលគិរី និងលោកស្រី កែវ សារឿន អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំKN&N Resort ខេត្តមណ្ឌលគិរី រយៈពេល ៣ថ្ងៃ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីលោក គីម សុវណ្ណស៊ីឌេត អនុប្រធាននាយកដ្ឋានកិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ប្រធានមន្ទីរសង្គមកិច្ចខេត្ត តំណាងអង្គការដៃគូ សមាជិក សមាជិកាគណៈកម្មការក្រុង-ស្រុក ឃុំ-សង្កាត់ទាំង២១ នៅក្នុងខេត្ត។











