
ឯកឧត្តម គង់ គឹមនី ដឹកនាំគណៈប្រតិភូនៃខេត្តមណ្ឌលគិរី អញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ និងធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តមណ្ឌលគិរី
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ និងធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តមណ្ឌលគិរី នៅទីស្តីការក្រសួងមហាផ្ទៃ។ គោលបំណង ៖ ធ្វើបទបង្ហាញ និងផ្តល់កិច្ចសម្ភាសន៍អំពីសមិទ្ធផល លទ្ធផលការងារ រួមទាំងវឌ្ឍនភាពដែលរដ្ឋបាលខេត្តសម្រេចបានក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦៕











