អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសម្តែងការគួរសមជាមួយ  ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលបដិសណ្ឋារកិច្ចជួបសំណេះសំណាល សម្តែងការគួរសមជាមួយ ឯកឧត្តម ហ្សាហេរូឌីន បាបាថាហ៉ីម (Excellency Mr. Zaheeruddin Babar Thaheem ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព ក្នុង កិច្ចសហការល្អ លេីគ្រប់វិស័យ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ។ ក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក អាលី មេមូដ អនុបេសសកម្មទូតប៉ាគីស្ថាន ប្រតិភូអមដំណេីរ លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំបដិសណ្ឋារកិច្ច នៃរដ្ឋបាលសាលាខេត្ត៕

ព័ត៌មានពាក់ព័ន្ធ

កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី រយៈពេល៩ខែ ឆ្នាំ២០២៦ ក្រោមកិច្ចដឹកនាំពី ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
សកម្មភាពថ្នាក់ដឹកនាំ

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យលើវឌ្ឍនភាពការងារសម្រេចបានជាលទ្ធផលនូវសមិទ្ធផលក្នុងខេត្ត ដែលបានអភិវឌ្ឍកន្លងមក ការត្រៀមរៀបចំកិច្ចប្រជុំបូកសរុបការងាររយៈពេល៩ខែនៅខេត្ត ការរៀបចំវេទិកាសាធារណៈតាមស្រុក ក្រុង និងរៀបចំទិសដៅការងារអាទិភាពនាពេលបន្ទាប់ ដើម្បីធានាបានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍ ប្រកបដោយសុខដុមនីយកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អភិវឌ្ឍនៅតំបន់ភាគឦសានប្រទេស។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ឯកឧត្តម គង់ គឹមនី ដឹកនាំគណៈប្រតិភូនៃខេត្តមណ្ឌលគិរី អញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ និងធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តមណ្ឌលគិរី
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី ដឹកនាំគណៈប្រតិភូនៃខេត្តមណ្ឌលគិរី អញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ និងធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តមណ្ឌលគិរី
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ និងធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តមណ្ឌលគិរី នៅទីស្តីការក្រសួងមហាផ្ទៃ។ គោលបំណង ៖ ធ្វើបទបង្ហាញ និងផ្តល់កិច្ចសម្ភាសន៍អំពីសមិទ្ធផល លទ្ធផលការងារ រួមទាំងវឌ្ឍនភាពដែលរដ្ឋបាលខេត្តសម្រេចបានក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល នៅខេត្តមណ្ឌលគិរី
សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្នរបស់រាជរដ្ឋាភិបាល ដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងក្របខណ្ឌខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី លោកស្រី ងិន វ៉ាន់ថេន ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តមណ្ឌលគិរី និង លោក លោកស្រី អភិបាល អភិបាលរងក្រុង/ស្រុក ព្រមទាំងលោកមេឃុំ ចៅសង្កាត់ និងមន្ត្រីកម្មវិធីឃុំ សង្កាត់ជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ឯកឧត្តម ថង សាវុន ចុះត្រួតពិនិត្យអណ្ដូងទឹកបុរាណ ដែលជាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ថង សាវុន ចុះត្រួតពិនិត្យអណ្ដូងទឹកបុរាណ ដែលជាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ
នាថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញចុះត្រួតពិនិត្យអណ្ដូងទឹកបុរាណ (អណ្ដូងទឹកក្បាលអូរច្បារ) ដែលស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ពិធីបិទវគ្គហ្វឹកហ្វឺនប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
សកម្មភាពថ្នាក់ដឹកនាំ
ពិធីបិទវគ្គហ្វឹកហ្វឺនប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
លោក ឌឹម នី អភិបាលខេត្តស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីបិទវគ្គហ្វឹកហ្វឺនប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦» ដែលបានរៀបចំឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំយុទ្ធនាការលែងកូនត្រីពូជចម្រុះ ២០ម៉ឺនក្បាល ចូលក្នុងសហគមន៍ស្រះជម្រកត្រី និងទំនប់ទឹក ដើម្បីបង្កើនផលស្តុកត្រីធម្មជាតិ
សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំយុទ្ធនាការលែងកូនត្រីពូជចម្រុះ ២០ម៉ឺនក្បាល ចូលក្នុងសហគមន៍ស្រះជម្រកត្រី និងទំនប់ទឹក ដើម្បីបង្កើនផលស្តុកត្រីធម្មជាតិ
ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំយុទ្ធនាការលែងកូនត្រីពូជចម្រុះសរុបចំនួន ២០ម៉ឺនក្បាល ចូលទៅក្នុងសហគមន៍ស្រះជម្រកត្រីទំនប់អូរតេធិបតី និងទំនប់សែនសុខដុម ដើម្បីចូលរួមចំណែកថែរក្សា បង្កើនផលស្តុកត្រីធម្មជាតិ និងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី "Kapea App" ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សកម្មភាពថ្នាក់ដឹកនាំ

អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី "Kapea App" ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវ និងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយការណ៍ភ្លាមៗចូលទៅក្នុងកម្មវិធី "Kapea App" ប្រសិនបើមានការសង្ស័យថាជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
(វិដេអូ) អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ

(វិដេអូ) អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ឆ្នាំ២០២៦

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ឆ្នាំ២០២៦

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
(វិដេអូ) ខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលមន្ត្រីថ្នាក់មូលដ្ឋាន ដើម្បីត្រៀមអនុវត្ត «កម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន» ទូទាំងប្រទេសនាពេលឆាប់ៗ
សកម្មភាពថ្នាក់ដឹកនាំ

(វិដេអូ) ខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលមន្ត្រីថ្នាក់មូលដ្ឋាន ដើម្បីត្រៀមអនុវត្ត «កម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន» ទូទាំងប្រទេសនាពេលឆាប់ៗ

ខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលមន្ត្រីថ្នាក់មូលដ្ឋាន ដើម្បីត្រៀមអនុវត្ត «កម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន» ទូទាំងប្រទេសនាពេលឆាប់ៗ

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
(វិដេអូ) អភិបាលរងខេត្តកំពង់ចាម បើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)របស់រដ្ឋបាលស្រុកនិងឃុំនៅស្រុកស្រីសន្ធរ
សកម្មភាពថ្នាក់ដឹកនាំ

(វិដេអូ) អភិបាលរងខេត្តកំពង់ចាម បើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)របស់រដ្ឋបាលស្រុកនិងឃុំនៅស្រុកស្រីសន្ធរ

អភិបាលរងខេត្តកំពង់ចាម បើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)របស់រដ្ឋបាលស្រុកនិងឃុំនៅស្រុកស្រីសន្ធរ

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា - មន្ទីរព័ត៌មានខេត្តកំពង់ចាម