
វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្នរបស់រាជរដ្ឋាភិបាល ដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងក្របខណ្ឌខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី លោកស្រី ងិន វ៉ាន់ថេន ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តមណ្ឌលគិរី និង លោក លោកស្រី អភិបាល អភិបាលរងក្រុង/ស្រុក ព្រមទាំងលោកមេឃុំ ចៅសង្កាត់ និងមន្ត្រីកម្មវិធីឃុំ សង្កាត់ជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។











