
មន្ទីរពេទ្យបង្អែកប៉ោយប៉ែតពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ ដើម្បីឆ្លើយតបការថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាមឱ្យបានទាន់ពេលវេលា
ការពង្រឹងចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ គឺជាកត្តាសំខាន់មួយក្នុងការធានាគុណភាពសេវាសុខាភិបាល ជាពិសេសចំពោះជំងឺគ្រុនឈាម ដែលអាចវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរ ប្រសិនបើអ្នកជំងឺមិនទទួលបានការវាយតម្លៃ ការថែទាំ និងការព្យាបាលត្រឹមត្រូវទាន់ពេលវេលា។ ក្នុងស្មារតីនេះ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាម» ជូនដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។











