
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចែកពាក្យប្រឡងជ្រើសរើសយោធិន ដល់សិស្ស និស្សិត និងយុវជនដោយមិនគិតថ្លៃ
ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ការិយាល័យបុគ្គលិក នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមចែកពាក្យប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដល់សិស្ស និស្សិត និងយុវជនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដោយមិនគិតថ្លៃ។











