
អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់
ប៉ៃលិន៖ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃ គណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការអនុវត្តន៍ គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ឆ្នាំ២០២៦ ដើម្បីជំរុញការគ្រប់គ្រងគុណភាព តម្លាភាព សំរាប់ផ្តល់ផលប្រយោជន៍នៅមូលដ្ឋាន និងជំរុញការផ្តល់សេវ៉ាសាធារណៈ នានា ឱ្យបានលឿនឆាប់រហ័ស ជូនដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល។











