
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន
ប៉ៃលិន៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេ ត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខ ប្រចាំខែសីហា និងពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការ បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ព្រមទាំងប្តេជ្ញាចិត្តមិនឱ្យបទល្មើសនេះកើតមាន នៅតាមបណ្តាមូលដ្ឋានក្នុងភូមិសាស្រ្តខេត្តប៉ៃលិនជាដាច់ខាត។











