
(វីដេអូ)បេក្ខនារីកូនភ្លោះ សិក្សានៅ វិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបាននិទ្ទេសA ទាំងពីរនាក់បងប្អូន។
តំណាងសិស្សានុសិស្ស ដែលបានប្រឡង អារម្មណ៍ពេលនេះ គឺភ័យផង និងអរផង! រយៈពេល ១២ ឆ្នាំកន្លងមកនេះ ពួកយើងបានខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងខ្លាំង ពិសេសការខិតខំរំលឹកមេរៀននាប៉ុន្មានខែចុងក្រោយ។ ទោះបីជាលទ្ធផលចេញមកបែបណាក៏ដោយ ក៏ពួកយើងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ហើយនេះជាចំណុចចាប់ផ្តើមនៃផ្លូវជីវិតថ្មី ក្នុងការឈានទៅបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ។











