
លោក ឃ្លោក នួយ បានដឹកនាំកម្លាំងចម្រុះស្រុក ចុះល្បាត និងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើននៅតំបន់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក
លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហី រីហាំង អភិបាលរងស្រុក និងជាប្រធានគណៈកម្មការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិអាងត្រពាំងថ្ម ដឹកនាំក្រុមការងារកម្លាំងចម្រុះចុះល្បាតក្នុងតំបន់អាងនៅតាមមធ្យោបាយទូកស្មាច់២គ្រឿង និងកម្លាំងសរុប ១១នាក់ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។











