
សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរបេក្ខជន ប្រឡងជាប់បាក់ឌុប ខណៈបេក្ខជនទទួលបានលទ្ធផល មិនគាប់ប្រសើរ កុំបាក់ទឹកចិត្ត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរចំពោះបេក្ខជនប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយបេក្ខជនទទួលបានលទ្ធផលមិនគាប់ប្រសើរ កុំបាក់ទឹកចិត្ត ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។











