
ក្រសួងទេសចរណ៍ និង វឌ្ឍនៈ ហ្គោល រីហ្សត បន្តកិច្ចសហការនាំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោក មកកម្ពុជាជាថ្មីក្នុងឆ្នាំ២០២៦
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ចូលជួបពិភាក្សាការងារ ស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍វាយកូនហ្គោលលំដាប់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នាចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០២៦។











