ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចែករំលែកបទពិសោធន៍ដឹកនាំ និងកិច្ចសហប្រតិបត្តិការលើកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក្នុងកិច្ចពិភាក្សានៅទីក្រុងស៊ីដនី
រាជធានីភ្នំពេញបានចែករំលែកបទពិសោធន៍អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីចូលរួមបង្ការជំងឺមិនឆ្លង
បន្ទាប់ពីទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០២៦របស់អង្គការសុខភាពពិភពលោកកាលពីម្សិលមិញ ព្រឹកថ្ងៃទី២ ខែកញ្ញានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញត្រូវបានអញ្ជើញធ្វើជាវាគ្មិនជាមួយអភិបាលក្រុង ដុងហ្គុ សាធារណរដ្ឋកូរ៉េ និងអភិបាលក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ដើម្បីចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សាស្តីពី “ផ្តើមចេញពីសកម្មភាពមូលដ្ឋានទៅកាន់ឥទ្ធិពលរួម - អានុភាពនៃបណ្តាញទំនាក់ទំនង”។
Phnom penh municipal dept. of information Read More