
អាជីវករផ្សារនាគមាស ២១១ស្តង់ ដែលរងគ្រោះដោយអគ្គិភ័យ ទទួលបានជំនួយថវិកា ១លានរៀលក្នុងមួយស្តង់ ពីឯកឧត្តម ហ៊ុន ម៉ានី
អាជីវករនៅផ្សារនាគមាសចំនួន ២១១ស្តង់ ដែលរងផលប៉ះពាល់ ដោយគ្រោះអគ្គីភ័យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទទួលបានថវិកាចំនួន១លានរៀលក្នុងមួយស្តង់ ដែលថវិកាទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តាមរយះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលនាំយកមកចែកជូនដោយឯកឧត្តម ហួត ហៃ អភិបាលរាជធានីភ្នំពេញស្តីទី។











