
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា គោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញកសិកម្មសូវៀត ដែលត្រូវខ្មែរក្រហមស្ទាក់បាញ់កាលពីឆ្នាំ១៩៨៣ នៅស្រុកចំការលើ
(កំពង់ចាម) ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធអតីតជំនាញការសូវៀតចំនួន ៨រូប និងកម្ពុជា ១រូប ដែលបានពលីជីវិតក្នុងបេសកកម្មបំពេញការងារផ្នែកកសិកម្ម ដោយសារក្រុមទាហានខ្មែរក្រហមស្ទាក់បាញ់ប្រហារតាមផ្លូវក្នុងស្រុកចំការលើ កាលពីឆ្នាំ១៩៨៣។










