
ឯកឧត្តម វូ ហាក់ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A និង B និងប្រគល់ម៉ូតូជូនសិស្សនិទ្ទេស A ចំនួន ៤នាក់ នៅស្រុកកោះសូទិន
កំពង់ចាម៖ ឯកឧត្តម វូ ហាក់ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន តំណាងឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A និង B ព្រមទាំងប្រគល់រង្វាន់ម៉ូតូជូនសិស្សនិទ្ទេស A ចំនួន ៤នាក់ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម។










